កីឡា

Paul Ince៖ Paul Pogba គួរតែដល់ពេលដែល ត្រូវចាកចេញហើយ

លោក Paul Ince ដែលជាអតីតកីឡាករ ខ្សែបម្រើអាជីពម្នាក់នៅអង់គ្លេសនិងក៏ធ្លាប់ជាជម្រើសជាតិអង់គ្លេសផងដែរនោះ នៅថ្ងៃនេះ បានលើកឡើងថាកីឡាករPaul Pogba នៅពេលបច្ចប្បន្នគឺគ្មានអ្វីទាំងអស់ និងត្រឹមបានក្លាយទៅជាបញ្ហាសម្រាប់ក្លឹបបិសាចក្រហម Man UTD ប៉ុណ្ណោះ។

លោក Ince បានបន្តទៀតថា ចាប់តាំងតែ ពីបានផ្ទេរមកដល់ Old Trafford វិញ Pogba គឺធ្វើមិនបានល្អឡើយហើយវាគួរតែដល់ពេល ដែលកីឡាករបារាំងរូបនេះក្នុងការចាកចេញនិងផ្ទេរទៅចូលរួម ជាមួយនឹង Real Madrid វិញល្អជាង។

គួរឲ្យដឹងថាមកដល់ពេលនេះ Pogba នៅតែបន្តទទួលបានត្រឹមការរិះគន់ពីសមត្ថភាពលេងរបស់គាត់ពេលមកដល់អង់គ្លេសកាលពីឆ្នាំ២០១៦ក្នុងតម្លៃខ្លួនដល់ទៅ៨៩
លានផោនគឺខុសពីអ្វីដែលគាត់ធ្លាប់បញ្ចេញ សមត្ថភាពពេលលេងនៅអ៊ីតាលីជាមួយនឹង Juventus ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top