The Goal នៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបសេះបង្កង់ Juventus ត្រូវបានគេជឿជាក់ថា មានបំណងចង់បើកការចរចាគ្នា ជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona ដើម្បីអាចដោះដូរ កីឡាករមួយនាពេលខាងមុខ។
កន្លងទៅកាលពីរដូវក្តៅកីឡាករ Arthur និង Pjanic ត្រូវបានក្លឹប Juventus និង Barcelona ជោគជ័យក្នុងការដោះដូរគ្នា ហើយក្លឹបនៅខែមករាខាងមុខនេះ នៅបានបង្ហាញក្តី
សង្ឃឹមថានឹងអាចលួងលោម នាំយកកីឡាករបារាំង Ousamne Dembele មួយរួបទៀតមកអ៊ីតាលី។
តាមការអះអាង របស់កាសែតអ៊ីតាលី Tuttosports ក៏បានធ្វើការចេញផ្សាយ ស្រដៀងគ្នានេះដែរ ដោយក្នុងនោះ Juventus នឹងយកកីឡាករ Federico Bernardeschi ដើម្បីទៅធ្វើការដោះដូរលើកនេះ ទោះបីជាកីឡាកររូបនេះ តែងតែមានព័ត៌មានផ្ទេរ ទៅលេងជាមួយនឹង Man City ក្តី៕
ប្រែសម្រួល៖ស៊ុនលី