ភ្នំពេញ៖ លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០បានអញ្ជើញជាកិត្តិយស ចូលរួមពិធីការប្រកួតកីឡាប៊ូល និងប៉េតង់ដណ្តើមពានរង្វាន់វិទ្យាល័យជា ស៊ីម សាមគ្គីលើកទី១ឆ្នាំ២០២០ នៅបរិវេណវិទ្យាល័យជា ស៊ីម សាមគ្គី ។

លោក ផាន់ ណិល នាយកសាលា ជា ស៊ីម សាមគ្គីបានប្រាប់ឲ្យដឹងថា ការប្រកួតប៉េតង់ដណ្តើមពានរង្វាន់វិទ្យាល័យជា ស៊ីម សាមគ្គីធ្វើឡើងអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្ស។

ដោយមានការឯកភាព និងមូលមតិគ្នាសាលាបានធ្វើ ទីលានបន្ថែមបំនួន ៨កន្លែងបន្ថែមទៀត ដើម្បីឲ្យបានសមស្របតាម តម្រូវការអ្នកប្រកួតថ្ងៃនេះ ចំពោះការចំណាយលើការធ្វើទីលាន២ ដែលធ្វើនៅឆ្នាំ២០១៤ គឺថវិកាបានមកពីការចូលរួមពីសប្បុរសជន និងសាលា។ ទីលា២ ទៀតនៅឆ្នាំ២០១៥ គឺសាលាបានទទួលការឧបត្ថម្ភទាំងស្រុងពី មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ចំណែកទីលានចំនួន ០៨ ទៀតដែលបានធ្វើរួចដូច បានឃើញស្រាប់គឺបានពីការ ចូលរួមពីសប្បុសជនទាំងស្រុង ។

លោកបានបន្តថា ការប្រកួតថ្ងៃនេះដែរគឺ ដើម្បីស្ទាបស្ទង់សមត្ថភាពដើម្បី ត្រៀមចូលរួមប្រកួតដណ្តើម បានរង្វាន់ “គរុគុណ” ឆ្នាំ២០២០ របស់សម្តេចក្រឡាហោម ស ខេង និង សម្តេចវិបុលបញ្ញា សុខ អាន ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ៕

