ក្លឹបហង្សក្រហម Liverpool នៅថ្ងៃនេះបានប្រកាសថាកីឡាករខ្សែការពារហូឡង់ van Dijk ទើបតែបានធ្វើការវះកាត់បានជោគជ័យហើយក្រោយពេលទទួលរងរបួសប្រកួតប៉ះ Everton កាលពីដើមឆ្នាំ។
តាមការបញ្ជាក់អះអាងរបស់ក្លឹបនិងសារព័ត៌មានល្បីៗកន្លងមកបានឲ្យដឹងថារបួសក្បាលជង្គង់របស់ Van Dijk នឹងធ្វើឲ្យកីឡាកររូបនេះនឹងសម្រាកព្យាបាល រហូតទៅដល់ចប់រដូវកាលតែម្តង។
សេចក្តីថ្លែងការណ៍របស់ក្លឹបបានសរសេរថា៖ខ្សែការពារឆ្នើមរបស់ក្លឹប Van Dijk ដែលមានផែនការរួចទៅហើយក្នុងការវះកាត់របួសនៅក្នុងទីក្រុងឡុងនោះ គឺបានប្រព្រឹត្តទៅយ៉ាងជោគជ័យនៅថ្ងៃសុក្រនេះប៉ុន្តែទោះបីជាយ៉ាងណា គឺនៅតែមិនទាន់អាចបញ្ជាក់ច្បាស់អំពីពេលវេលា វិលត្រឡប់វិញនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី
