ភ្នំពេញ៖ បន្ទាប់ពីអ្នកប្រដាល់ ធន អៀងឡៃ ក្លិបកងយោធពលខេមរភូមិន្ទដណ្តើមបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by CellCard កាលពីសប្តាហ៍មុន នាយប់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២០ នៅលើសង្វៀន TV5 ព្រែកកំពឹស រកឃើញបេក្ខជនម្នាក់ទៀត គឺអ្នកប្រដាល់ រិន ដេវីដ ក្រោយឈ្នះអ្នកប្រដាល់ពេជ្រ ប៊ុនសិទ្ធមកពីក្លិបយុវជនកម្ពុជា១៥៧គុនខ្មែរ ។
អ្នកប្រដាល់ ពេជ្រ ប៊ុនសិទ្ធ ក្លិបយុវជនកម្ពុជា១៥៧គុនខ្មែរធ្លាក់នៅវគ្គ៨នាក់ចុងក្រោយ បន្ទាប់ពីចាញ់អ្នកប្រដាល់ រិន ដេវីដដោយពិន្ទុដាច់តែម្តង។ ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះពិតជាអស្ចារ្យស្ថិតិនៃការវ៉ៃចេញរបស់ពួកគេប្រហាក់ប្រហែលគ្នា ប៉ុន្តែការវ៉ៃចេញរបស់ដេវីដចំគោលដៅបានច្រើនជាងប៊ុនសិទ្ធ ។ អ្នកប្រដាល់ទាំង២រូបនេះវាយប្រហារគ្នាទៅវិញទៅមកយ៉ាងចាស់ដៃ ប៉ុន្តែរិន ដេវីដមានប្រៀបជាង ដោយសាររិន ដេវីដខ្ពស់ជាង។
ក្រោយពីបញ្ចប់ការប្រកួតអាជ្ញាកណ្តាល៥រូបសម្រេចឲ្យអ្នកប្រដាល់ រិន ដេវីដឈ្នះលើ ពេជ្រ ប៊ុនសិទ្ធដិយពិន្ទុ ដូច្នេះដេវីដឡើងប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រីឯ ប៊ុនសិទ្ធ ខ្ទាតចេញពីព្រឹត្តិការណ៍ការប្រកួតប្រដាល់គុនខ្មែត TV5 Boxing Knock-Out Serie by CellCardត្រឹមនេះ៕
ដោយ៖លី ភីលីព


