អតីតកីឡាករខ្សែបម្រើ របស់ក្លឹបបិសាចក្រហម Man UTD លោក Paul Scholes នៅថ្ងៃនេះបានធ្វើការ និយាយបែបឌឺដងឲ្យទំរង់លេងដ៏យ៉ាប់ របស់ក្លឹបក្រោយបរាជ័យក្រោមស្នាដៃ ក្រុមតួកគីកាលពីយប់មិញ ។
Scholes និយាយថា ខ្សែការពាររបស់ក្លឹបលេងមិនកើត ហើយចូលចិត្តនាំគ្នារត់តែទៅកៀន ក្បែរកន្លែងលើកបាល់ កែងទៅវិញដែលវាបានបង្កភាពងាយស្រួលយ៉ាងខ្លាំង ដល់កីឡាករខ្សែប្រយុទ្ធ របស់ក្លឹបតួកគី Istanbul Basaksekhir យប់មិញ ។
លោកបន្តទៀតថាខ្សែការពារ របស់ក្លឹបលេងបាល់មិនកើតហើយ លេងដូចក្រុមឈុតអាយុ១០ឆ្នាំ លេងយ៉ាងដូច្នេះដែរ ហើយវាពិតជាគួរឲ្យអាម៉ាសខ្លាំងណាស់៕
ប្រែសម្រួល៖ស៊ុនលី
