កីឡាករខ្សែប្រយុទ្ធចំណូលថ្មី Diogo Jota ក្រោយការបង្ហាញខ្លួន ជាបន្តបន្ទាប់ជូន ក្លឹបហង្សក្រហម Liverpool មកគាត់បានធ្វើឲ្យគ្រប់គ្នាពេញចិត្តទៅនឹងទំរង់លេង របស់គាត់យ៉ាងខ្លាំង។
ប៉ុន្តែនៅថ្ងៃនេះមានការអះអាង ដោយកាសែត The Mirror ថាតាមពិតកីឡាករខ្សែប្រយុទ្ធរូបនេះ មិនស្ថិតនៅក្នុងផែនការទី១ របស់ក្លឹបក្រោមការដឹកនាំរបស់លោក Jurgen Klopp នោះទេប៉ុន្តែដោយសារតែក្លឹប មិនអាចមានលុយគ្រប់គ្រាន់ ដើម្បីទិញខ្សែប្រយុទ្ធរបស់ក្លឹប Watford គឺកីឡាករ Ismaila Sarr។
គួរឲ្យដឹងដែរថាចាប់តាំងតែ ពីបានបង្ហាញខ្លួនលេងឲ្យ Liverpool មកអតីតកីឡាករខ្សែប្រយុទ្ធរបស់ Wolves រូបនេះអាចស៊ុតបញ្ចូលទី បាន៧គ្រាប់មកហើយក្នុង
ការបង្ហាញខ្លួនទាំង១០ប្រកួត ៕