កីឡា

ទោះយកបានលោក Pochettino ក្តីតែគាត់ នឹងមិនអាចដោះស្រាយបញ្ហារបស់ Man UTD ឡើយ

យោងតាមការបញ្ជាក់ របស់អតីតកីឡាករខ្សែប្រយុទ្ធ របស់ក្លឹបបិសាចក្រហម Man UTD លោក Dimitar Berbatov នៅថ្ងៃនេះ លោកបានលើកជាយោបល់ថា ទោះបីជាក្លឹបនេះអាចនាំយកគ្រូបង្វឹកថ្មី គឺលោក Pochettino មកបានក្តីតែបុរសរូបនេះ នៅតែមិន អាចដោះស្រាយបញ្ហា របស់ក្លឹបបានឡើយ។

គួរឲ្យដឹងដែរថាលោក Pochettino អតីតគ្រូបង្វឹករបស់ក្លឹប Spurs រូបនេះមានព័ត៌មានលេច ឬខ្លាំងមែនទែនថា នឹងអាចមកជំនួស តំណែងរបស់លោក Solskjare ជាពិសេសនៅក្រោយ ដែលក្លឹបត្រូវបានមើលឃើញយ៉ាងច្បាស់ ពិតជាមានទំរង់លេងដ៏សែនយ៉ាប់ នៅរដូវកាលនេះ ។

Berbatov បាននិយាយថា បញ្ហារបស់ក្លឹបមិនមែនជាគ្រូបង្វឹកតែមួយនោះទេ នៅពេលនេះ គឺថាមហិច្ឆិតារបស់ក្លឹប គឺគ្មាន តែម្តងនៅក្នុងបន្ទប់ កីឡាករដូចនេះអ្វីដែលគួរស្តីបន្ទោសបំផុតនោះ គឺជាក្រុមកីឡាករតែម្តង ៕

Most Popular

To Top