កីឡា

កីឡាកាយសម្ព័ន្ធ ៤ ប្រទេស ជួបគ្នានៅទីក្រុងតូក្យូ បង្ហាញពីអូឡាំពិក២០២១ អាចដំណើរការបាន

តូក្យូ ៖ ការប្រកួតកីឡាកាយសម្ព័ន្ធ ចូលរួមពីប្រទេសចំនួន៤ តាមរយៈការជួបជុំមិត្តភាព នៅទីក្រុងតូក្យូកាលពីថ្ងៃអាទិត្យ ក្នុងព្រឹត្តិការណ៍ ឃ្លាំមើលយ៉ាងដិតដល់ ដើម្បីបង្ហាញពិភពលោកថា ជប៉ុនអាចអនុវត្តព្រឹត្តិការណ៍ អូឡាំពិក ឆ្នាំ ២០២០ ត្រូវបានពន្យារពេលប្រកប ដោយសុវត្ថិភាព នៅក្នុងយុគសម័យ នៃជំងឺឆ្លងយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្រុមកីឡាករ-កីឡាការិនី កាយសម្ព័ន្ធចំនួន ៣០ នាក់ មកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក ចិន និងរុស្ស៊ីរួមទាំងម្ចាស់មេដាយមាស អូឡាំពិក៣ដង របស់ជប៉ុន Kohei Uchimura និងជើងឯកពិភពលោកឆ្នាំ ២០១៩ របស់រុស្ស៊ី បានចូលរួមព្រឹត្តិការណ៍អន្តរជាតិ លើកដំបូងនៅទីលានអូឡាំពិក ទីក្រុងតូក្យូចាប់តាំងពីការពន្យារពេល នៃការប្រកួតកាលពីខែមីនា ដោយសារតែមេរោគCOVID-19 ។

ព្រឹត្តិការណ៍មិត្តភាពតែមួយ ត្រូវបានគេមើលឃើញថា ជាការសាកល្បងដ៏សំខាន់មួយ សម្រាប់ការមានអត្តពលិកអន្តរជាតិ ធ្វើដំណើរ និងចូលរួមប្រកួត នៅប្រទេសជប៉ុន ក្នុងព្រឹត្តិការណ៍អូឡាំពិក ដែលនឹងនាំអត្តពលិកជាង ១១.០០០ នាក់ទៅកាន់ទីក្រុងតូក្យូ នៅខែកក្កដាខាងមុខនេះ ។ ការប្រកួតអន្តរជាតិមួយចំនួន ត្រូវបានធ្វើឡើងនាពេលថ្មីៗនេះ ប៉ុន្តែនៅតែកម្រមានណាស់ ៕ដោយ៖លី ភីលីព

Most Popular

To Top