កីឡា

Partey របួសធ្វើឲ្យមានក្តីបារម្ភដល់ Arsenal

កីឡាករខ្សែបម្រើការពារឆ្នើមចំណូលថ្មី របស់កាំភ្លើងធំ Arsenal កីឡាករ Partey ត្រូវបានគេដឹងថា បានទទួលរងរបួស ក្នុងអំឡុងពេលប្រកួតបរាជ័យ លើក្រុម Aston Villa។

នៅថ្ងៃនេះ មានការចេញផ្សាយប្រកាសបន្ថែម ដោយ the Goal ថាកីឡាកររូបនេះ គឺនឹងមិនអាចធ្វើដំណើរទៅ ជួយជម្រើសជាតិហ្គាណាបានឡើយ ហើយនឹងបន្តស្នាក់នៅអង់គ្លេសដដែល ដើម្បីធ្វើការព្យាបាល។

កីឡាកររូបនេះ បានទទួលរងរបួសនៅចុងតង់ទី១នានាទីទី៤៥ ហើយត្រូវបានប្តូរចេញ និងដាក់ជំនួសដោយកីឡាករ Dani Ceballos វិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top