ខ្សែការពារក្លឹប Preston North End កីឡាករ Darnell Fisher អាចនឹងទទួលពិន័យពី FA បន្ទាប់ពីបានចាប់ប្រដាប់ភេទរបស់ ខ្សែការពារក្លឹប Sheffield Wednesday កីឡាករ Callum Peterson នៅក្នុងប្រកួតកាលពីថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ។
កីឡាករខាងលើនេះ បានធ្វើការសកម្មភាព ចាប់ប្រដាប់ភេទ គូប្រកួតចំនួន ២លើកផ្ទួនៗគ្នានៅនាទីទី៦២ នៃការប្រកួត ដែលមើលទៅមានចេតនាចង់ទាញយកចំណាប់អារម្មណ៍អ្នកមើលប្រកួតមួយនេះ។
នៅក្នុងពេលភ្លាមៗនោះ អាជ្ញាកណ្ដាលក្នុងការប្រកួតនោះគឺ លោក David Webb មើលមិនឃើញពីសកម្មភាព និងមិនបានធ្វើការពិន័យ ខ្សែការពាររូបនេះឡើយ។
លុះនៅពេលចប់កម្មវិធីទើប សកម្មភាពរបស់កីឡាកររូបនេះ ត្រូវបានគេមើលហើយបានធ្វើការដាក់ពិន័យ។
យ៉ាងណាមិញ Fisher នឹងចូលខ្លួនបកស្រាយ កំហុសខ្លួនទៅកាន់ FA នៅក្នុងថ្ងៃនេះ បើយោងតាមការបញ្ជាក់របស់ក្លឹប Preston ផ្ទាល់៕
ដោយ ៖ sabay