កីឡា

ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT ធ្វើតេស្តិ៍អត្តពលិក ត្រៀមចូលក្រុមជម្រើសជាតិ២០២១ និង SEA GAMES 2021

ភ្នំពេញ៖ ខេមរសហព័ន្ធកីឡាតេក្វាន់ដូWTនាយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំ ការប្រកួតធ្វើតេស្តិ៍សមត្ថភាព កីឡាករ-កីឡាការិនី ដែលជាប់ចំណាត់ថ្នាក់ពី១ដល់៣ នៃព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ ត្រៀមក្លាយជា ក្រុមជម្រើសជាតិ២០២១ខាងមុខនេះ នៅអាគារប៉ូយ៉ុងខ្មែរ នៃពហុកីឡដ្ឋានជាតិ។

លោក គង់ សក្ខិដា អគ្គលេខាធិការរង នៃខេមរសហព័ន្ធកីឡាតេក្វាន់ដូWT បានប្រាប់ឲ្យដឹងថា កីឡាករ-កីឡាការិនី ដែលទទួលបានមេដាយមាស នៃរើសជើងឯកថ្នាក់ជាតិ២០២០ ជាប់ដោយស្វ័យប្រវត្តិ ចំណែកក្រុមកីឡាករ-កីឡាការិនី ទទួលបានមេដាយប្រាក់ និងសំរិទ្ធ ព្រមទាំងអត្តពលិកបម្រុង លើ៨ប្រភេទទម្ងន់ ក្នុងនោះយើងយកតែកីឡាការិនី ៣ នាក់ និងកីឡាករ៥នាក់តែប៉ុណ្ណោះ។

លោកបានបន្តថា សម្រាប់ការធ្វើតេស្តិ៍សមត្ថភាព កីឡាករ-កីឡាការិនី មាន៨ប្រភេទទម្ងន់ រួមមានកីឡាការិនី៖៤៩គីឡូក្រាម ៥៣គីឡូក្រាម និង៥៧ គីឡូក្រាម ចំពោះកីឡាករវិញ ៥៤គីឡូក្រាម ៥៨គីឡូក្រាម ៦៣គីឡូក្រាម ៦៨គីឡូក្រាម និង៧២គីឡូក្រាម ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម៕ ដោយ៖លី ភីលីព

Most Popular

To Top