កីឡា

ក្រុមកីឡាករ ទាញព្រ័ត្រ២១ក្រុម ចូលរួមការប្រកួតកីឡា ទាញព្រ័ត្រជើងឯកថ្នាក់ជាតិឆ្នាំ២០២០

ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីកីឡា ទាញព្រ័ត្រចំនួន១២ក្លិប​ក្នុងនោះមានក្រុមអត្តពលិក មជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិចូលរួម ការប្រកួតកីឡាទាញព្រ័ត្រ ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២០ នៅ វិមាននៃពហុកីឡា ដ្ឋាន ជាតិ អូឡាំ ពិក នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ការប្រកួតជើងឯកខាងលើកនេះ ប្រព្រឹត្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លើប្រភេទវិញ្ញាសាចំនួន២ គឺវិញ្ញាសាក្រុមបុរស៤នាក់ទល់៤នាក់ និងវិញ្ញាសាក្រុមបុរស៤នាក់ទល់៤នាក់។ ការប្រកួតនេះ មាន២១ក្រុមរួមមាន ក្រុមកីឡាករទាញព្រ័ត្រមានចំនួន១១ក្រុម និងក្រុមកីឡាការិនីទាញព្រ័ត្រ មានចំនួន១០ ក្រុម មកពីសមាគមកីឡាទាញព្រ័ត្រ មានចំនួន១១ខេត្ត ក្រុង។

សម្រាប់សមាគមកីឡាទាញព្រ័ត្រ មានចំនួន១១រួមមាន៖ សមាគមកីឡាទាញព្រ័ត្រក្រសួងមហាផ្ទៃ សមាគមកីឡាទាញព្រ័ត្រក្រសួងការពារជាតិ សមាគមកីឡាទាញព្រ័ត្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក សមាគមកីឡាទាញព្រ័ត្រអង្គការមិត្តសំឡាញ់ សមាគមកីឡាទាញព្រ័ត្រភ្នំពេញ និងសមាគមកីឡាទាញព្រ័ត្រខេត្តបាត់ដំបង។ សមាគមកីឡាទាញព្រ័ត្រខេត្តព្រះវិហារ សមាគមកីឡាទាញព្រ័ត្រខេត្តកំពត សមាគមកីឡាទាញព្រ័ត្រខេត្តកណ្តាល សមាគមកីឡាទាញព្រ័ត្រខេត្តស្វាយរៀង សមាគមកីឡាទាញព្រ័ត្រខេត្តកំពង់ឆ្នាំង និងសមាគមកីឡាទាញព្រ័ត្រខេត្តត្បូងឃ្មុំ៕ ដោយ៖លី ភីលីព

Most Popular

To Top