កីឡា

Bayern Munich ស៊ុ បាន៣គ្រាប់ យកឈ្នះ RB Salzburg

Bayern Munich នៅតែបន្តភាពខ្លាំងរបស់ខ្លួន ក្នុងនាមជាម្ចាស់ជើងឯកពាន Champion League រដូវកាលមុនដដែលដោយអាចយក ឈ្នះលើក្រុមអូទ្រីស RB Salzburg ក្នុងលទ្ធផលដល់៣គ្រាប់ទល់នឹង១គ្រាប់។

ម្ចាស់ផ្ទះធ្វើបានយ៉ាងល្អនៅក្នុងទឹកដី Allianz Arena ដោយ២គ្រាប់ដំបូងបានកើតឡើង តាំងតែពីតង់ទី១តែម្តង ក្នុងនោះ១គ្រាប់រកបានដោយ ខ្សែប្រយុទ្ធឆ្នើម Lewandowski ១គ្រាប់ទី២ រកបានដោយកីឡាករ Coman និង១គ្រាប់ទី៣ រកបានដោយកីឡាករ Sane នៅតង់ទី២នាទីទី៦៨។

Bayern Munich ទទួលជ័យជំនះទាំង៤ប្រកួត នៅក្នុងពូល A ក្នុងព្រឹត្តិការណ៍ Champion League រដូវកាលនេះកក់បានកៅអី១៦ក្រុម ចុងក្រោយរួចរាល់ហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top