កីឡា

Foden ស៊ុតបាន១គ្រាប់ ជួយឲ្យ Man City យកឈ្នះ Olympiacos ទាំងប្រផិតប្រផោយ

ការប្រកួតដ៏ជក់ចិត្តរវាង Man City និង Oympiacos បានធ្វើឡើងកាលពីយប់មិញប៉ុន្តែបានបញ្ចប់ទៅត្រឹមតែគ្រាប់បាល់១ប៉ុណ្ណោះ បានកើតឡើងធ្វើឲ្យ Man City រកបានថែម៣ពិន្ទុនៅក្នុងគ្រុប C។

ទំរង់លេងរបស់ Man City ហាក់ដូចជា​ មិនទាន់ល្អប្រសើរនៅឡើយទោះបីជាជាជ័យជំនះយប់មិញគឺសមល្មមឲ្យក្រុមរបស់ខ្លួន ឡើងទៅដល់វគ្គ១៦ក្រុមចុងក្រោយ Champion League ក្តី។

រំលឹកដែរថាកាលពីចុងសប្តាហ៍ថ្ងៃសៅរ៍ កន្លងមក Man City បានបរាជ័យយ៉ាងភ្ញាក់ផ្អើលទៅលើក្រុមរបស់លោក Jose Mourinhoក្នុងលទ្ធផល Man City សូន្យ Spurs ពីរគ្រាប់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top