ក្លឹប Arsenal និងក្លឹប Liverpool អាចនឹងបើកឲ្យអ្នកគាំទ្រ ចូលទស្សនាដោយផ្ទាល់ នៅក្នុងការប្រកួតចាប់ពីសប្ដាហ៍ក្រោយ នេះបើយោងតាមលោក Matt Hancock រដ្ឋលេខាធិការសុខាភិបាល របស់ប្រទេសអង់គ្លេស។
ក្លឹបទាំងពីរខាងលើ ត្រូវបានអនុញ្ញាតឲ្យអ្នកគាំទ្រ ចូលរួមដោយផ្ទាល់នៅក្នុងការប្រកួតចំនួន ២,០០០នាក់។
បើតាមប្រភពដដែលបានឲ្យដឹងថា មូលហេតុដែល ក្លឹបទាំងពីរខាងលើ អាចបើកឲ្យអ្នកគាំទ្រចូលមើលដោយផ្ទាល់មុនគេបាន ដោយសារតែ ទីតាំងក្លឹបទាំងពីរ មានករណីឆ្លងជំងឺកូវីដ-១៩ ទាប។
ទាក់ទិននឹងដំណើរការបើកឡើងវិញ នៃព្រឹត្តិការណ៍កីឡាទាំងនេះ អង់គ្លេសនឹងធ្វើការបើកឡើងវិញចែកជា ៣តំបន់ ដោយតំបន់ទី១ ឲ្យមានអ្នកទស្សនាដោយផ្ទាល់ចំនួន ៤,០០០នាក់ តំបន់ទី២ ចំនួន ២,០០០នាក់ និងតំបន់ទី៣ មិនឲ្យមានចូលរួមដោយផ្ទាល់។
នៅ Premier League មិនមានក្លឹបណានៅ តំបន់ទី១ ទេគឺមានសុទ្ធតែតំបន់ទី២ និងទី៣។ ក្លឹបធំៗដូចជា Liverpool, Everton, Chelsea, Arsenal និង Spurs នៅក្នុងតំបន់ទី២ ខណៈ Manchester United និង Manchester City នៅក្នុងតំបន់ទី៣ ៕
ប្រភព៖sabay