គ្រូបង្វឹករបស់ PSG លោក Thomas Tuchel បានលើកឡើងថាមកដល់ពេលនេះ ក្រុមគឺមិនទាន់ទទួលបានជោគជ័យអ្វីទាំងអស់ នៅឡើយទោះបីជាទើប យកឈ្នះ Man UTD ក្នុងលទ្ធផល៣ទល់នឹង១ ក្តីនៅក្នុងការប្រកួតក្នុងពូលរបស់ Champion League។
គ្រាប់បាល់របស់ Neymar និង Marquinho បានធ្វើឲ្យ PSG មានសង្ឃឹមកាន់តែខ្លាំងទៅវគ្គ១៦ក្រុមចុងក្រោយទោះបីជានឹង ត្រូវរងចាំរហូតដល់ការប្រកួតទី៦ក្នុងពូល H របស់ខ្លួនក្តី។
លោក Tuchel បាននិយាយថា៖ កៀកនឹងឡើងវគ្គ១៦ក្រុមចុងក្រោយមិនមែន មានន័យថាយើងបានឡើងស្វ័យប្រវត្តិនៅឡើយដូចនេះ ខ្ញុំបានប្រាប់ទៅកាន់ក្រុម ទាំងអស់ថាកិច្ចការងារធំរបស់យើងគឺ មិនទាន់រួចរាល់នោះទេពោល គឺមិនអាចធ្វេសប្រហែលបានឡើយ៕
ប្រែសម្រួល៖ស៊ុនលី