កីឡា

Neymar៖ ខ្ញុំនឹងអាចលេងជាមួយនឹង Messi សាជាថ្មី នៅរដូវកាលក្រោយ

យើងបានដឹងមកហើយថា កីឡាករប្រេស៊ីល Neymar និងកីឡាករអាហ្សង់ទីនឆ្នើម Messi គឺជាដៃគូដ៏ល្អបំផុតក្នុងពេល ដែលពួកគាត់បានលេងរួមគ្នា កាលពីពេលរស់នៅជាមួយគ្នានៅ Barcelona។

តារាឆ្នើមរបស់ PSG កីឡាករ Neymar នៅក្រោយបញ្ចប់ ការប្រកួតជ័យជំនះលើបិសាចក្រហម Man UTD បាននិយាយថា គាត់នឹងអាចលេងជាមួយនឹង អាយដល Messi សាជាថ្មីម្តងទៀត នៅរដូវកាលក្រោយ។

ទោះបីជាមិនបានបញ្ជាក់បន្ថែមពីក្លឹបណាដែលនឹងពួកគេ អាចលេងជាមួយគ្នាក្តីប៉ុន្តែ Neymar បាននិយាយបែបនេះថា៖ច្បាស់ណាស់ ឆ្នាំក្រោយយើងនឹង ធ្វើវាឲ្យបាន គឺលេង ជាមួយគ្នាសាជាថ្មីហើយ Messi អាចមកលេងតំណែងរបស់ខ្ញុំបាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top