Premier League បានប្រកាសជាផ្លូវការ នូវបេក្ខភាព ពានគ្រូឆ្នើមប្រចាំខែវិច្ឆិកា នៅក្នុងថ្ងៃនេះ។
បេក្ខជនទាំង៤រូប ដែលអាចនឹង ទទួលបានពានខាងលើ មានដូចជា អ្នកចាត់ការក្លឹប Chelsea លោក Frank Lampard អ្នកចាត់ការក្លឹប Tottenham Hotspur លោក Jose Mourinho អ្នកចាត់ការក្លឹប West Ham United លោក David Moyes និងអ្នកចាត់ការក្លឹប Manchester United លោក Ole Gunnar Solskjaer ។
ចំពោះលទ្ធផលអ្នក ដែលអាចឈ្នះពានខាងលើ នឹងធ្វើការប្រកាសនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ខាងមុខ ដោយរង់ការបោះឆ្នោតពីសំណាក់អ្នកគាំទ្រទាំងអស់។
គួរបញ្ជាក់ផងដែរថា កាលពីខែតុលា ឆ្នាំ២០២០កន្លងនេះ លោក Nuno Espirito Santo អ្នកចាត់ការក្លឹប Wolverhampton Wanderers ជាអ្នកទទួលបានពានមួយនេះ៕
ដោយ ៖ sabay