គិតមកដល់សប្តាហ៍នេះ គ្រូបង្វឹកសញ្ជាតិអង់គ្លេសរបស់ក្លឹបតោខៀវ Chelsea លោក Frank Lampard បានឈានមកដល់កុងត្រារយៈពេល១៨ខែ ចុងក្រោយហើយជាមួយនឹងក្លឹបប៉ុន្តែនៅមិនទាន់មានសញ្ញាណាមួយ ក្នុងការបន្តកុងត្រាថ្មីនៅឡើយទេ។
សម្រាប់គ្រូបង្វឹករូបនេះវិញបានបញ្ជាក់ថា លោកមានផែនការអភិវឌ្ឍក្លឹបវែងឆ្ងាយណាស់ដូចនេះ លោកសង្ឃឹមថានឹងអាចបន្តដឹកនាំក្លឹបបន្ថែមទៀត ក្រោយពេលដែលកុងត្រារបស់ខ្លួននឹងអស់សុពលភាព។
អ្វីដែលយើងអាចឃើញនោះ គឺថាមួយរដូវកាលដំបូងបញ្ចប់ទៅត្រឹមលេខ៤ប៉ុន្តែលោក Lampardទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្លឹបហើយជាក់ស្តែង កាលពីរដូវក្តៅកន្លងទៅទើបតែបានចាយលុយរហូត ទៅដល់២២០លានផោនទិញយកកីឡាករចំណូលថ្មីជាច្រើន៕
ប្រែសម្រួល៖ស៊ុនលី