ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Leicester City ម្នាក់ត្រូវបាន the Goal ជឿជាក់ថាទំនង ជានឹងក្លាយទៅជាគោលដៅជំនួសកីឡាករ Sancho ពីព្រោះថាទាំងតម្លៃក៏ធូរថ្លៃជាងឆ្ងាយផងដែរ។
ក្លឹបបិសាចក្រហម Man UTD មកដល់ពេលនេះត្រូវបានប្រភពដដែលអះអាងថាកំពុង ចាប់ផ្តើមធ្វើការពិចារណាហើយទៅលើយកីឡាករ Harvey Barnes ដែលបច្ចុប្បន្នកំពុងឡើងជើងខ្លាំងលេងឲ្យក្លឹបរដូវកាលថ្មីនេះ។
លោក Ole Gunnar Solskjare ក៏ត្រូវបានគេដឹងដែរថាគឺជាអ្នកគាំទ្រដ៏ខ្លាំងក្លាម្នាក់ផងដែរចំពោះ កីឡាកររូបនេះដែលទើបតែទទួលបានឱកាស ក្នុងការបង្ហាញខ្លួនឲ្យជម្រើសជាតិអង់គ្លេសកាលពីខែតុលា កន្លងមកនេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី