កីឡា

PSG​ ​បញ្ចប់​កុងត្រា​ Jese Rodriguez ក្រោយ​លួច​ហូប​មិត្តភ័ក្ដិ​ របស់​សង្សារ​ខ្លួន

ខ្សែ​បម្រើ​ប្រយុទ្ធ Jese Rodriguez ត្រូវ​បាន​ក្លឹប Paris Saint-Germain សម្រេច​បញ្ចប់​កុងត្រា​មុន​កំណត់​រយៈពេល​៦​ខែ​ បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ផ្លូវភេទ។

កីឡាករ​វ័យ​២៧​ឆ្នាំ ​​ត្រូវ​បាន​ចោទ​ប្រកាន់​​លួច ​ទាក់ទង​មិត្តភ័ក្ដិ ​របស់​មិត្ត​ស្រី​របស់​ខ្លួន ​ដែល​ជា​តារា​ម៉ូដែល ​។ ក្នុង​នោះ​ដែរ​ កាល​ពី​ខែ​មុន​គេ​បាន​ធ្វើ​ពិធី​ជប់លៀង ​ដោយ​មិន​បាន​ពាក់​ម៉ាស់ និង​​រក្សា​គម្លាត​ពី​គ្នា ដែល​វា​ខុស​ពី​វិធាន ការ​​ការពារ​កូវីដ​១៩ ។

ដោយ​សារ​តែ​រូបភាព​​ខាង​លើ ​ធ្វើ​ឲ្យ​ខូច​មុខមាត់​ក្លឹប PSG បាន​សម្រេច​ចិត្ត​បញ្ចប់​កុងត្រា ​របស់​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​តែ​ម្ដង ។ ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស ​បាន​ចេញ​សេចក្ដី​ប្រកាស​ថា៖ “ Paris Saint-Germain និង Jese បាន​យល់ព្រម​បញ្ចប់​កុងត្រា ​​របស់​កីឡាករ ដែល​នឹង​អស់​សុពលភាព​ នៅ​ថ្ងៃ​ទី ៣០ ខែ មិថុនា ឆ្នាំ ២០២១” ។

​Jese Rodriguez បាន​ផ្ទេរ​​មក​កាន់ PSG ពី​ក្លឹប Real Madrid កាល​ពី​ឆ្នាំ​២០១៦ ក្នុង​តម្លៃ​ខ្លួន​២៥​លាន​អឺរ៉ូ។ លេង​បាន​១៨​ប្រកួត​​គិត​គ្រប់​កម្មវិធី​ឲ្យ​ក្លឹប Jese រក​បាន​២​គ្រាប់ ជួយ​ក្រុម​ឈ្នះ​ពាន Ligue 1រដូវ​កាល​២០១៩-២០ និង Coupe de la Ligue ឆ្នាំ​២០១៧ ៕​ sabay

Most Popular

To Top