កីឡា

ការចំណាយ លើការពន្យារ ពេលសម្រាប់ Tokyo Games មានចំនួនទឹកប្រាក់ សរុប ២៩៤ ពាន់លានយ៉េន

តូក្យូ ៖ អ្នករៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ទីក្រុងតូក្យូបានឈាន ដល់កិច្ចព្រមព្រៀងជាមួយ រដ្ឋាភិបាលទីក្រុង តូក្យូ និងរដ្ឋាភិបាលកណ្តាលស្តី ពីការ ចំណាយបន្ថែមចំនួន ២៩៤ ពាន់លានយ៉េន (២,៨៣ ពាន់លានដុល្លារ) ក្នុងការ ចំណាយកើតឡើងពីការពន្យារ ពេលមួយឆ្នាំនៃការប្រកួតរួម ជាមួយវិធានការណ៍ប្រឆាំង នឹងមេរោគឆ្លងនេះយោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។

លោក Yoshiro Mori ប្រធានគណៈកម្មាធិការ រៀបចំការប្រកួតកីឡាទីក្រុងតូក្យូ លោក Gov Yuriko Koike រដ្ឋមន្រ្តីក្រសួងអូឡាំពិក និងលោក Seiko Hashimoto រដ្ឋមន្រ្តី អូឡាំពិកបានចូលរួមកិច្ចពិភាក្សា ដែលមាន ៣ ភាគី ។ ការចំណាយបន្ថែម សម្រាប់ ការពន្យារពេលការប្រកួតដោយមួយឆ្នាំ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ១៩៨ ពាន់លានយ៉េនខណៈដែលវិធានការប្រឆាំង នឹងវីរុសនឹងត្រូវចំណាយបន្ថែម ៩៦ ពាន់លានយ៉េន។

រដ្ឋាភិបាលទីក្រុងនឹងធ្វើការចំណាយ លើចំណែកធំបំផុតចំនួន ១២០ ពាន់លានយ៉េន។ អ្នករៀបចំការប្រកួត តូក្យូនឹង ចំណាយថវិកាចំនួន ១០៣ ពាន់លានយ៉េន និងរដ្ឋាភិ បាលកណ្តាល ៧១ ពាន់លានយ៉េន ។ មុនពន្យារពេលព្រឹត្តិការណ៍កីឡាអូឡាំពិកត្រូវ បាន គេប៉ាន់ស្មានថានឹងចំណាយថវិកាប្រមាណ ១,៣៥ ពាន់ពាន់លានយ៉េន ដោយ គណៈកម្មាធិការរៀបចំគ្រោង នឹងចំណាយ ៦០៣ ពាន់លានយ៉េនរដ្ឋាភិបាល ទីក្រុងតូក្យូ ៥៩៧ ពាន់លានយ៉េន និងរដ្ឋាភិបាលកណ្តាល នៅសល់ ១៥០ ពាន់លានយ៉េន។

ការចំណាយប្រតិបត្តិការបន្ថែមចំនួន ១៩៨ ពាន់លានយ៉េនបណ្តាល មកពីការពន្យារ ពេលត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលទាំងការចំណាយ ទាក់ទងនឹងការធានា ទី លានការប្រកួត ថ្លៃឈ្នួលឧបករណ៍ ថ្លៃផ្ទុក និងកម្លាំងពលកម្ម។ ក្នុងចំនួននេះ អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក នឹងចំណាយទឹកប្រាក់ ១០៣ ពាន់លានយ៉េន រដ្ឋាភិបាលទីក្រុង ៨០ ពាន់លានយ៉េននិងរដ្ឋាភិបាលកណ្តាល ១៥ ពាន់លានយ៉េន ។

បំណុលរបស់អ្នករៀបចំហ្គេម នឹងត្រូវបានគ្របដណ្តប់មួយ ផ្នែកដោយចំនួន ២៧ ពាន់លានយ៉េនដែលបាន រួមបញ្ចូលរួចហើយ នៅក្នុងទឹកប្រាក់ដើមចំនួន ៦០៣ ពាន់លានយ៉េនដែលជាមូលនិធិបន្ថែម ។

ទឹកប្រាក់ ៩៦ ពាន់លានយ៉េនសម្រាប់ វិធានការ ទប់ទល់នឹងវីរុសនឹង រួមបញ្ចូលការរៀបចំហេដ្ឋារចនា សម្ព័ន្ធថែទាំសុខភាព រួមទាំងប្រព័ន្ធសាកល្បង និងឧបករណ៍លទ្ធកម្ម សម្រាប់ការគ្រប់គ្រងការឆ្លងមេរោគ ។
ការចំណាយទាំងនេះ នឹងត្រូវចំណាយដោយរដ្ឋាភិបាលកណ្តាល ដែលនឹងចូលរួមវិភាគទានចំនួន ៥៦ ពាន់លានយ៉េន ហើយរដ្ឋាភិបាលទីក្រុងតូក្យូ នឹងចំណាយ ៤០ ពាន់លានយ៉េន ខណៈដែលគណៈកម្មាធិការរៀបចំការប្រកួតតូក្យូ នឹងមិនទទួលបានការចំណាយ ណាមួយឡើយ ៕ដោយ៖លី ភីលីព

Most Popular

To Top