២គ្រាប់របស់ AC Milan ដែលរកបានដោយ កីឡាករ Franck Kessie និងកីឡាករ Samu Castillejo គឺសមល្មមដែលអាចធ្វើឲ្យ AC Milanយកជ័យជំនះទាំងប្រផិតប្រផោយ ទៅលើក្រុម Sampdoria ក្នុងលទ្ធផល២ទល់នឹង១។
ម្ចាស់ផ្ទះរកបានតែ១គ្រាប់គត់ នៅចុងម៉ោងទៅហើយ ដោយកីឡាករ Ekdal នៅនាទីទី៨២ប៉ុន្តែមិនអាចទប់មិនឲ្យ AC Milan រកបាន៣ពិន្ទុនិងបន្តឈរ នៅកំពូលតារាងមានពិន្ទុសរុប ២៦។
បច្ចុប្បន្ន Inter Milan មាន២១ពិន្ទុឈរនៅកំពូលតារាងលេខរៀង ទី២ខណៈដែល Napoli និង Juventus មាន២០ពិន្ទុដូចគ្នាឈរ នៅលេខរៀងទី៣និងទី៤៕
ប្រែសម្រួល ៖ស៊ុនលី