the Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Danny Ings នឹងអាចត្រូវបានក្លឹប Southampton ដាក់លក់ជាមិនខាន នៅពេលទីផ្សារដោះដូរបើកនាពេលចខាងមុខ
ខណៈដែលការចរចាកុងត្រាថ្មី កំពុងបន្ត។
លោក Ralph Hasenhutt គ្រូបង្វឹក របស់ក្លឹបបានបញ្ជាក់ថា ប្រសិនក្នុងករណីដែលគាត់ នឹងមិនចង់បន្តកុងត្រាថ្មីទេ នោះនោះខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីការ លក់គាត់ចេញនោះឡើយ ហើយប៉ុន្តែក្នុងសំណើណា ដែលសមទៅ នឹងតម្លៃខ្លួនរបស់គាត់ប៉ុណ្ណោះ។
លោកបន្តទៀតថា ទោះបីជាយ៉ាងណាក្តី គាត់ដូចជាមិនមានមូលហេតុអ្វី ដែលចាកចេញពីយើងនោះទេ ព្រោះថាគាត់រីករាយនឹងការរស់នៅ ជាមួយនឹងក្លឹបណាស់ ហើយបានដឹងច្បាស់ណាស់ ប្រសិនបើក្លឹបដាក់លក់គាត់ពិតមែន ក្នុងតម្លៃណានោះ៕
ប្រែសម្រួល៖ស៊ុនលី