កីឡា

Messi ​នឹង​ប៉ះ Ronaldo ​នៅ​រាត្រី​នេះ ​ក្រោយ​ខាន​ជួប​គ្នា​២​ឆ្នាំ​

​ក្រុម FC Barcelona ​នឹង​បើក​កីឡដ្ឋាន ​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Juventus ​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​ វគ្គ​សន្សំ​ពិន្ទុ​ តាម​ពូល​ពាន​រង្វាន់ UEFA Champions League ​។​

​នៅ​រាត្រី​នេះ​ដែរ ​អ្នក​គាំទ្រ​ជា​ច្រើន ​នឹង​បាន​ឃើញ​ការ​ប្រកួត​មួយ​ ដែល​មាន Lionel Messi ​ចូល​លេង​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​តតាំង ​ជាមួយ​ក្រុម​ភ្ញៀវ Juventus ​ដែល​មាន​វត្តមាន​កីឡាករ Cristiano Ronaldo ​ជាក់​ជា​មិន​ខាន។ ​ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ​នេះ ​ខកខាន​លេង​ទល់​មុខ​គ្នា ​តាំង​ពី​ឆ្នាំ​២០១៨​មក ​ពោល​គឺ​ក្រោយ​ពី Ronaldo ​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្រុម Real Madrid ​ទៅ​ម្ល៉េះ។

​យ៉ាងណាមិញ ​ក្រុម Barcelona ​និង Juventus ​សុទ្ធ​តែ​បាន​កក់​កៅអី​ឡើង ​ទៅ​វគ្គ​បន្ដ​រួច​ជា​ស្រេច​ទៅ​ហើយ ។ តែ​សម្រាប់​ប្រកួត​នេះ​វិញ ​ជា​ការ​សងសឹក ​របស់​ក្រុម​សេះ​បង្កង់​ដែល​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ ក្រុម​អ្នក​មាន​បុណ្យ ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ៕ sabay

Most Popular

To Top