គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Thomas Tuchel ទីបំផុតត្រូវបានក្លឹបសេដ្ឋីបារាំង PSG បណ្តេញចេញពីក្លឹប ហើយទាំងគួរឲ្យភ្ញាក់ផ្អើលបំផុត ទោះបីជាបច្ចុប្បន្ន ក្លឹបនៅកំពុងមានទំរង់លេង ល្អជាធម្មតាក្តី។
កាលពីរដូវកាលមុនលោក Tuchel ថែមទាំងបានដឹកនាំក្លឹបឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ Champion League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ទាំងដែលក្លឹប អាចលើកពាន Ligue1 ផងក្នុងពេលដំណាលគ្នា។
ទោះបីជាយ៉ាងណាក្តី Le10Sport បានសរសេរថា លោក Thomas Tuchel គឺបានដឹងមុនរួចទៅហើយ ថា PSG នឹងពិតជាបណ្តេញគាត់ហើយ គាត់ពិតជាបានត្រៀមខ្លួន ជាច្រើនខែមកហើយដែរ៕ ប្រែសម្រួល៖ស៊ុនលី