កីឡា

Haaland ក្លាយជាកីឡាករ គោលដៅ របស់ Chelsea

the Goal ជឿជាក់ថា មកដល់សប្តាហ៍នេះ កីឡាករខ្សែប្រយុទ្ធឆ្នើមវ័យក្មេង ន័រវេស Haaland បានក្លាយទៅជា គោលដៅអទិភាពបំផុត របស់ក្លឹប Chelsea។

Erling Haaland នឹងក្លាយទៅជាកីឡាករ សំខាន់បំផុតដែលក្លឹបតោខៀវ Chelsea នឹងចំណាយលុយ និងពេលវេលា ដើម្បីធ្វើការចរចា នាំយកមកអង់គ្លេស ឲ្យបាន នៅរដូវក្តៅក្រោយ ខណៈដែលបច្ចុប្បន្នកីឡាករ កំពុងសាងកេរ្ត៍ឈ្មោះ យ៉ាងខ្លាំងបន្ថែមទៀតពេលលេងឲ្យ Dormund។

កីឡាករដែលកើតនៅក្នុងទីក្រុង Leeds របស់អង់គ្លេសរូបនេះពេលនេះ កំពុងស្ថិតនៅក្នុងបញ្ជី កីឡាករដែលគ្រូបង្វឹកលោក Frank Lampard ចង់បានបំផុត ហើយក្លឹប នឹងត្រៀមចាំចំណាយ ទៅតាមផែនការរបស់បុរសអង់គ្លេស នេះផងដែរដូចគ្នា៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top