កីឡា

ការប្រកួតពានរង្វាន់ ប៉េតង់មិត្តភាពកម្ពុជា លើកទី៤ និងការប្រកួត កីឡាប៉េតង់មហាជន បញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ ព្រឹត្តិការណ៍ ការប្រកួតពានរង្វាន់ ប៉េតង់មិត្តភាពកម្ពុជាលើកទី៤ និងការប្រកួតកីឡា ប៉េតង់មហាជន ដែលរៀបចំដោយសមាគមប៉េតង់មិត្តភាពកម្ពុជា ក្រោមការសហការជាមួយ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅខេត្តតាកែវ នាយប់ថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២០ បានបញ្ចប់ដោយជោគជ័យ។

លោកស្រី អ៊ុំ ចន្ទ្រា គណៈកម្មការរៀបចំ ការប្រកួតបាននិយាយថា ការប្រកួតខាងលើនេះ យើងធ្វើការប្រកួតរយៈពេលមួយថ្ងៃពេញតែម្តង ក្រោយការប្រុងប្រយ័ត្នខ្ពស់ ដោយកីឡាករ-កីឡាការិនីម្នាក់ៗ ត្រូវគោពរតាម ការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំង នឹងមេរោគCOVID-19។  

លោកស្រីបានបន្តថា សម្រាប់ការប្រកួត កីឡាប៉េតង់មហាជន មានកីឡាករ-កីឡាការិនីចូលរួម ចំនួន៧៤នាក់ មកពី៣៧ក្រុមចំណែកការប្រកួតយុវជន ក្រោមអាយុ១៥ឆ្នាំមានកីឡាករ-កីឡាការិនី ចូលរួមចំនួន១៣នាក់។ 

ចំពោះពានរង្វាន់ មហាជនចំណាត់ថ្នាក់ មេដាយមាសបានទៅលើ ក្រុមកីឡាប៉េតង់ម្លប់ក្ងោន ខេត្តកំពត មេដាយប្រាក់បានទៅលើក្រុមកីឡាប៉េតង់ សេដ្ឋកិច្ចទី១ “ភ្នំពេញ” មេដាយសំរិទ្ធ បានទៅលើក្រុមកីឡា ប៉េតង់ខេត្តតាកែវ និងមេដាយប្រាក់ បានទៅលើក្រុមកីឡា ប៉េតង់សេដ្ឋកិច្ចទី២ “ភ្នំពេញ”៕ ដោយ៖លី ភីលីព

Most Popular

To Top