ខ្សែប្រយុទ្ធ Cristiano Ronaldo បានឈ្នះពានរង្វាន់កីឡាករល្អបំផុត នៅលើលោកនេះ ក្នុងសតវត្សទី២១នេះហើយ ក្រោយពីការប្រកាសធ្វើឡើងនៅយប់មិញនេះ។
ក្នុងឱកាសសម្ភាសន៍អំឡុងពេលពិធីខាងលើចាប់ផ្ដើម Ronaldo ក៏បាននិយាយរឿងជាច្រើន ទាក់ទងទៅនឹងមេរោគកូវីដ១៩ ដែលធ្វើឱ្យអ្នកគាំទ្រ មិនអាចចូលទស្សនាការ ប្រកួតក្នុងទីលានបាន។ កីឡាករព័រទុយហ្គាល់ បាននិយាយថា ការលេងបាល់ទាត់ក្នុងកីឡដ្ឋាន ដែលមិនមានអ្នកគាំទ្រនេះ គឺពិតជារឿងគួរឱ្យធុញទ្រាន់ខ្លាំងណាស់ ព្រោះលេងមានអ្នកគាំទ្រ ទើបកីឡាករមានទឹកចិត្ត ក្នុងការប្រកួត។
Ronaldo បានបញ្ជាក់បន្ថែមថា៖ “ត្បិតតែធុញទ្រាន់មែន ប៉ុន្តែខ្ញុំគោរពតាមគោលការណ៍ទាំងអស់ ព្រោះសុខភាពជារឿងសំខាន់និងទី១ ប៉ុន្តែស្មោះត្រង់ទៅខ្ញុំមិនចូលចិត្តវាទេ។ ខ្ញុំធ្វើវា ព្រោះថាខ្ញុំស្រលាញ់បាល់ទាត់ ខ្ញុំធ្វើវាដើម្បីអ្នកគាំទ្រ គ្រួសារបានមើលការប្រកួត ប៉ុន្តែលេងដោយគ្មានអ្នកគាំទ្រគឺពិតជាពិបាក ។ ខ្ញុំចូលចិត្តសំឡេងស្រែកហ៊ោរបស់អ្នកគាំទ្រ”៕ sabay