ក្រុមតោខៀវ Chelsea លេងបានត្រឹមស្មើជាមួយក្រុម Aston Villa ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។
ក្រុមរបស់លោក Lampard បានបើកការនាំមុខមុនលើក្រុម Aston Villa នៅនាទី៣៤ ដោយខ្សែប្រយុទ្ធ Giroud ជាអ្នកធ្វើសម្រេច។ តែគួរឱ្យសោកស្ដាយនៅតង់ទី២នាទី ៥០ ក៏ស្រាប់តែ Ghazi រកគ្រាប់បាល់តាមស្មើវិញបាន។ ចប់ការប្រកួត ក្រុមទាំងពីរចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះសម្រាប់ការប្រកួតមួយនេះ។

លទ្ធផលមិនល្អប៉ុន្មានប្រកួតមកនេះ បានធ្វើឱ្យកៅអីរបស់លោក Lampard ឡើងកម្ដៅហើយ។ មានប្រភពជាច្រើនបានបញ្ជាក់ថាបើនៅតែដឹកនាំក្រុមមិនបានល្អប៉ុន្មានប្រកួតទៀត នោះក្លឹបនឹងស្វែងរកអ្នកចាត់ការថ្មីហើយ។ ដោយលោក Tuchel ជាជម្រើសមួយរបស់ក្លឹបតោខៀវផងដែរ៕

ប្រភព៖sabay
