លោក Jose Mourinho កំពុងតាមដានរឿងកុងត្រារបស់ Sergio Ramos មែនទែន ដើម្បីស្វែងរកឱកាសនាំយកប្រធានក្រុមរូបនេះមកលេងនៅ Spurs វិញ។
កីឡាករវ័យ៣៤ខាងលើនេះ ធ្លាប់លេងក្រោមការដឹកនាំរបស់លោក Jose ៣រដូវកាលពីឆ្នាំ២០១០ដល់២០១៣ កាលនោះនៅ Real Madrid ដែរ។ ដោយឡែកនៅឆ្នាំនេះ ជាឆ្នាំចុងក្រោយនៃកុងត្រារបស់គេហើយ ប៉ុន្តែក្លឹបអធិរាជសនៅមិនទាន់មានដំណឹងថាបន្ដកុងត្រាឬយ៉ាងណានោះទេ។ ដូច្នេះហើយទើបលោក Jose ដែលកំពុងដឹកនាំក្រុម Spurs នោះ កំពុងតាមដានរឿងនេះជាខ្លាំង។

ប្រសិនបើមិនមានការបន្ដកុងត្រាថ្មីណាមួយទេ នោះលោកនឹងយក Ramos មករួមក្រុម Spurs មិនខាន។ លោកមានទំនុកចិត្តថានឹងអាចបញ្ចុះបញ្ចូលខ្សែការពារអេស្ប៉ាញរូបនេះបាន ព្រោះកាលនៅធ្វើការជាមួយគ្នាលោកមានទំនាក់ទំនងល្អផងដែរ៕
ប្រភព៖ sabay
