កីឡា

កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ខិតជិតមកដល់ ប៉ុន្ដែក្រុងតូក្យូ ទំនងជាលុបចោល ព្រឹត្ដិការណ៍ ដោយសារជំងឺកូវីដ-១៩ ទម្រង់ថ្មី

ប៉េកាំង៖ ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងានៅទីក្រុងប៉េកាំង ឆ្នាំ២០២២ បានឈានជិតមកដល់ហើយខណៈព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងតូក្យូឆ្នាំ២០២០ ដែលត្រូវបានពន្យាពេលរួចហើយ ដោយមួយឆ្នាំនោះត្រូវបានគេភ័យខ្លាចថា នឹងត្រូវលុបចោល ឬពន្យារពេលម្តងទៀតជាមួយនឹងចំនួននៃការឆ្លងមេរោគថ្មី ដែលកើនឡើងនៅក្នុងប្រទេសជប៉ុន។

ក្រុមហ៊ុនជប៉ុនមួយចំនួន ដែលប្រតិបត្តិការសាជីវកម្មរបស់ខ្លួន ត្រូវបានផ្អាក ខណៈពេលដែលសេដ្ឋកិច្ចរងការវាយប្រហារដោយវីរុស បានចាប់ផ្តើមធានាបុគ្គលិកចាំបាច់ និងពង្រីកអាជីវកម្មរបស់ពួកគេ សម្រាប់ព្រឹត្តិការណ៍ធំៗ នៅក្នុងប្រទេសចិន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីខែធ្នូថា ការត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍ អូឡាំពិកក្រុងប៉េកាំង បានដំណើរការយ៉ាងល្អហើយត្រូវបានគេទទួលស្គាល់យ៉ាងខ្លាំង។

ទោះយ៉ាងណាព្រឹត្តិការណ៍សាកល្បងជាច្រើនសម្រាប់ ការប្រកួតកីឡារដូវរងារត្រូវបានគេបញ្ឈប់ប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត ដែលបង្កឱ្យមានការសង្ស័យថា ប្រទេសចិន អាចនឹងត្រូវបានបង្ខំឱ្យពិចារណាផងដែរថា តើត្រូវរៀបចំ ការប្រកួតសំខាន់ៗដូចដែលវាបានគ្រោងទុក ឬយ៉ាងណា។

ចាប់តាំងពីការកើនឡើងនៃការឆ្លងថ្មីលេចចេញ នៅចុងខែកុម្ភៈ ឆ្នាំ២០២០ ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ នៅលើពិភពលោកបានបង្ហាញ សញ្ញានៃការស្ទុះងើបឡើងវិញ ដោយសារសកម្មភាពអាជីវកម្មកាន់តែខ្លាំង ហើយការលក់រាយបាន និងកំពុងដំណើរការឡើងវិញ៕ដោយ ឈូក បូរ៉ា

Most Popular

To Top