គ្រូបង្គោលក្លឹបអង់គ្លេស Sheffield Wednesday លោក Tony Pulis ត្រូវបានខាងក្លឹបបញ្ចប់ការងារកាលពីយប់ថ្ងៃច័ន្ទ (ម៉ោងនៅអង់គ្លេស) ខណៈបុរសជនជាតិវេលរូបនេះ ឡើងកាន់បានតែជាង ១ខែប៉ុណ្ណោះ។
ប្រធានក្លឹបថ្ងៃពុធបាននិយាយថា ទម្រង់លេងរបស់ក្លឹប មិនដូចការរំពឹងទុកសោះ តាំងពីការតែងតាំងលោក Tony Pulis មក ហើយក្រៅពីនេះក៏មានបញ្ហាផ្សេងៗទៀត នៅពីក្រោយការសម្រេចចិត្តបែបនេះដែរ។
Sheffield Wednesday នៅពេលនេះ កំពុងតែស្ថិតនៅក្នុងក្របខ័ណ្ឌលីគទី២ អង់គ្លេស Championship ដោយកំពុងឈរលេខ ២៣ ជាមួយនឹង ១៣ពិន្ទុ៕ ប្រភព៖ sabay