ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ក្លាយជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា អាណត្តិទី៥ បន្ទាប់ពីគណៈកម្មាធិការ ប្រតិបត្តិអាណត្តិទី៤ និងបណ្តាលក្លិប កីឡាល្បុក្កតោ នៅទូទាំងប្រទេស សម្រេចបោះឆ្នោត ជូនលោកជាប្រធាន អាណត្តិទី៥ ឆ្នាំ២០២១ដល់ឆ្នាំ២០២៤ ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៤ សហព័ន្ធកីឡាល្បុក្កតោកម្ពុជា នាល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
ក្នុងឳកាសមហាសន្និបាត បញ្ចប់អាណត្តិទី៤ សហព័ន្ធកីឡាល្បុក្កតោកម្ពុជា លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន លោក ឈុន ចាន់ធូ អគ្គនាយករងតំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោកវ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអគ្គលេខាធិការសហព័ន្ធបានប្រកាស សមាសភាពគណៈកម្មាធិការ ប្រតិបត្តិអាណត្តិទី៥ ចំនួន១៩នាក់ រួមមានលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា លោក កែវ រ៉េមី លោក ហ៊ុល ប៊ុនថា លោកព្រឹទ្ធាចារ្យ សាន គឹមស៊ាន លោកព្រឹទ្ធាចារ្យ ហុក ឈាងគឹម លោក ហេង ម៉េងហួ អនុប្រធាន លោកវ៉ាត់ ចំរើន អគ្គលេខាធិការ ចំណែក លោក ជា សុខភួង លោក សាន អង្គររាជវ័ន្ទ និងលោក អ៊ូ តារា អគ្គលេខាធិការរង លោក វី តារា អគ្គហេរញ្ញឹក លោក ឡាយ រ៉ៃយ៉ុង លោក រឿន រស្មី កញ្ញា រឿន សុមានិច លោក ញ៉ែម ស៊ន លោក ងួន សុជាតិ លោក ហែម ចិត្រ្តា លោក ហុក ភារម្យ និងលោក ចាន់ ឬទិ្ធស័ក្ត ជាសមាជិក ៕


