កីឡា

Solskjare នៅមិនទាន់ច្បាស់លាស់ នៅឡើយអំពីអនាគត របស់ Mata

Ole Soslkjare នៅថ្ងៃនេះបានសារភាពថា គាត់ពិតជាមិនច្បាស់លាស់ទេថា តើនឹងអាចធានាបាននូវអនាគតរបស់កីឡាករ ខ្សែបម្រើឆ្នើមវ័យចាស់ Mata ខណៈដែលកុងត្រាថ្មី របស់គាត់ គឺកាន់តែខិតជិតមកដល់ ទៅហើយនោះ។

តាមពេលវេលា Juan Mata នឹងក្លាយទៅជាកីឡាករគ្មានតម្លៃខ្លួនឡើយ នៅក្នុងខែមិថុនា ខាងមុខហើយបច្ចុប្បន្ន នេះគាត់អាចលេង បានតែមួយបន្តិចប៉ុណ្ណោះ ជួយក្លឹបទោះបីជាកន្លងមកតែងតែ មានឈ្មោះជាកិឡាករឈុត ១១នាក់ដំបូងក្តី។

ចាប់តាំងតែពីបានផ្ទេរមកចូលរួម ជាមួយនឹងក្លឹបកាលពីឆ្នាំ២០១៤ គាត់ Mata អាចបង្ហាញខ្លួនសរុប២៥៦ ប្រកួតស៊ុតបញ្ចូលទីបាន៤០គ្រាប់និងជួយ assist មិត្តរួមក្លឹប បានទៅដល់៤៧ដងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top