Wayne Rooney គាំទ្រនិងជឿជាក់ថា ក្រុមបិសាចក្រហម Manchester United នារដូវកាលនេះ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឈ្នះពានរង្វាន់ English Premier League ។
អតីតខ្សែប្រយុទ្ធខាងលើនេះ ឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស បាន៥ដងក្នុងការលេង១៣ឆ្នាំឱ្យក្រុមបិសាចក្រហម Man Utd ហើយពេលនេះរូបគេបានបង្ហាញទំនុកចិត្តខ្ពស់ថាលោក Ole នឹងអាចនាំក្រុមនេះស្គាល់ពានរង្វាន់ម្ដងទៀត បន្ទាប់ពីលោក Sir Alex ។ ស្របពេលបច្ចុប្បន្ននេះ ក្រុមបិសាចក្រហមកំពុងឈរ នៅកំពូលតារាងស្រាប់ទៅហើយដែរ និងនាំមុខក្រុម Liverpool ចំនួន៦ពិន្ទុ។

អ្នករកគ្រាប់បាល់បានច្រើនបំផុតរបស់ Man Utd និងបច្ចុប្បន្នធ្វើជាគ្រូបង្វឹករបស់ក្លឹប Derby County ខាងលើបាននិយាយបែបនេះថា៖ “នេះជាលើកដំបូងហើយនៅប៉ុន្មានឆ្នាំមកនេះ ដែលអ្នកអាចឃើញ Man Utd មានអារម្មណ៍ថា អាចលើកពានបាន។ ខ្ញុំជឿថាពួកគេអាចធ្វើបាន។ ៥សប្ដាហ៍មុន ខ្ញុំបាននិយាយជាមួយគ្រូៗនេះទីនេះ ថាខ្ញុំមានអារម្មណ៍ Man Utd អាចឈ្នះពានឆ្នាំនេះ ហើយពេលនេះខ្ញុំនៅតែគិតបែបនេះ ពេលខ្ញុំមើលពួកគេលេង ពួកគេបានធ្វើឱ្យខ្ញុំសប្បាយចិត្ត”៕ ប្រភព៖ sabay
