កីឡា

Zidane ឆ្លង​កូវីដ-១៩ មួយ​ថ្ងៃ​ក្រោយ Real ធ្លាក់​ចេញ​ពី Copa del Rey

លោក​ Zinedine Zidane បាន​រក​ឃើញ​វិជ្ជមាន​ ក្នុង​ការ​ធ្វើ​តេស្ត​ជំងឺ​កូវីដ-១៩ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​ផ្លូវការ​របស់​ក្លឹប Real Madrid។

គ្រូ​បង្គោល​សញ្ជាតិ​បារាំង​រូប​នេះ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ដឹកនាំ​ប្រកួត​របស់​ក្លឹប Real Madrid ទល់​នឹង​ក្លឹប Alcoyano ក្នុង​ប្រកួត​ក្របខ័ណ្ឌ Copa del Rey កាល​ពី​រាត្រី​ថ្ងៃ​ពុធ ដែល​ជា​ប្រកួត​ Real Madrid ធ្លាក់​ចេញ​ពី​ពាន​ព្រះ​រាជា​អេស្ប៉ាញ​ យ៉ាង​អាម៉ាស់។

ខាង​ក្លឹប​មិន​បាន​បញ្ជាក់​ថា កីឡាករ​ណា​ខ្លះ​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ ឬ ដោយ​ប្រយោល​នឹង​លោក Zidane ទេ ដោយ​ខាង​ក្លឹប​ បាន​បង្ហោះ​បញ្ជាក់​មួយ​ឃ្លា​ថា គ្រូ​បង្គោល​រូប​នេះ​ឆ្លង​ជំងឺ​កូវីដ-១៩​ប៉ុណ្ណោះ៕ ប្រភព៖ sabay

Most Popular

To Top