កីឡា

Lovren៖ Liverpool នឹងខ្ញុំជាជាងខ្ញុំនឹកពួកគេ

អតីតកីឡាករខ្សែការពារហង្សក្រហម Liverpool ម្នាក់បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃនេះថា Jurgen Klopp បានប្រាប់គាត់ដោយផ្ទាល់ថា ក្រុមទាំងអស់ពិតជានឹករូបគាត់ណាស់ ប៉ុន្តែបញ្ជាក់ថា លោកមិនមានអារម្មណ៍សោកស្តាយឡើយ ក្នុងការចាកចេញពីទីនេះ។

កីឡាករខ្សែការពារស្លាបឆ្វេងក្រូអាត Dejan Lovren បានចាកចេញពី Anfield កាលពីខែសីហា បន្ទាប់ពីបានចំណាយពេលអស់៦ឆ្នាំ ជាមួយនឹងក្លឹប ដោយអាចបង្ហាញខ្លួនសរុប ១៨៥ដង លើកពាន Premier League បានម្តងនិង Champion League បានម្តង។

កីឡាករ Lovren វ័យ៣១ឆ្នាំ ត្រូវបានក្លាយខ្លួន ជាកីឡាករដ៏សំខាន់សម្រាប់ក្លឹបរុស្សី Zenit នៅរដូវកាលនេះ ខណៈដែល Liverpool វិញកំពុងតែជួបបញ្ហា តំបន់ការពារខ្លាំង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top