កីឡា

Liverpool ដាក់អទិភាព Van Dijk ជាង Salah ចំពោះបញ្ហា បន្តកុងត្រាថ្មី

យោងតាមការចេញផ្សាយរបស់ the Goal នៅថ្ងៃសៅរ៍នេះបានសរសេរថាក្លឹបហង្សក្រហម Liverpool ត្រូវបានគេដឹងថាកំពុងដាក់អទិភាពយ៉ាងខ្លាំង ក្នុងការបន្តកុងត្រាថ្មីជូនកីឡាករខ្សែការពារឆ្នើម Van Dijk ជាជាងការងារចរចាបន្តកុងត្រាជូនខ្សែប្រយុទ្ធ Mo Salah ។

ម្ចាស់ពានរង្វាន់អង់គ្លេស រដូវកាលចាស់មួយនេះនឹងមានផែនការក្នុងការចរចាកុងត្រាថ្មី ជាមួយនឹងខ្សែការពារហូឡង់រូបនេះមុននឹងទៅបន្តការងារ ចរចាកុងត្រាថ្មីជាមួយនឹងខ្សែប្រយុទ្ធ Mo Salah ទាំងដែលបានដឹងហើយថាខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះ តែងតែបន្តមានលេចឬព័ត៌មានអំពីការចាកចេញពីក្លឹបក្តី។

គួរឲ្យដឹងដែរថា Van Dijk នៅពេលនេះមិនអាចបង្ហាញវត្តមានជូនក្លឹបឡើយដោយសារ របួសក្បាលជង្គង់ដ៏ធ្ងន់ធ្ងរខណៈដែលកុងត្រាបច្ចុប្បន្ន របស់ខ្លួននៅសល់រយៈពេល២ឆ្នាំទៀតក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top