កីឡា

Chelsea ចង់បាន Hazard ត្រឡប់មកវិញតែក្នុងតម្លៃ ពាក់កណ្តាលប៉ុណ្ណោះ

យោងតាមការចេញផ្សាយរបស់ DefensaCentral នៅថ្ងៃនេះបានឲ្យដឹងថា ទោះបីជាកីឡាករខ្សែបម្រើ Eden Hazard កំពុងតែញាំញីដោយសាររបួសក្តី ប៉ុន្តែជឿជាក់ថាក្លឹបតោខៀវ Chelsea ប្រហែលជានឹងត្រូវបញ្ចេញខ្ទង់ចំណាយ ដ៏ច្រើនគួរសមមួយដើម្បីអាចចរចា នាំយកកីឡាកររូបនេះមកវិញ។

Eden Hazard ដែលនៅតែបន្តរងរបួស នៅឡើយគិតចាប់តាំងតែពី បានផ្ទេរមកចូលរួមជាមួយនឹង Real Madrid នោះទំនងជានឹងអាចផ្ទេរ មកចូលរួមជាមួយនឹងក្លឹបតោខៀវ Chelsea វិញក្នុងតម្លៃត្រឹមតែពាក់កណ្តាល ប៉ុណ្ណោះនៃតម្លៃខ្លួនដែលធ្លាប់បានផ្ទេរទៅ Real Madrid កាលពីឆ្នាំ២០១៩ប្រមាណជា ៨៨លានផោននោះ។

គួររំលឹកដែរថាលុយដែលលក់បាន Hazard នាពេលកន្លងមក Chelsea បានយកទៅប្រើប្រាស់ទិញយក កីឡាករចំណូលថ្មីជាច្រើនដូចជា Kai Havertz ព្រមទាំង Timo Werner ផងដែរប៉ុន្តែហាក់ដូចជាមិនសូវ ទទួលបានលទ្ធផលល្អឡើយ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top