កីឡា

Roy Keane ​៖ បើ Liverpool ​បន្ដ​លេង​អីចឹង ​៣០​ឆ្នាំ​ទៀត ទើប​អាច​ឈ្នះ​ពាន​ម្ដង​ទៀត​

ក្រុម​ហង្ស​ក្រហម Liverpool ​បាន​បន្ដ​បរាជ័យ​ ក្នុង​ដី​ខ្លួន​ឯង​ទៀត​ហើយ ​ក្រោម​ថ្វី​ជើង​ក្រុម Manchester City ​ក្នុង​លទ្ធផល ​៤-១ ​នា​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

​ចាញ់​ប្រកួត​សំខាន់​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Liverpool ​កាន់​តែ​ឆ្ងាយ​មែនទែន​ហើយ​ ក្នុង​ការ​ប្រជែង​ពាន​រង្វាន់​ជាមួយ Man City ​ដែល​កំពុង​ឈរ​នៅ​កំពូល​តារាង។ ដោយ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ដែរ ​គេ​សង្កេត​ឃើញ​ថា​ក្រុម Liverpool ​ហាក់​ដូចជា​គ្មាន​អារម្មណ៍ ​ក្នុង​ខ្លួន​ដើម្បី​លេង​ឡើយ ហើយ​អ្នក​ចាំ​ទី Alisson ​បាន​បង្ក​កំហុស​​ហ៊ុច​ឱ្យ Man City ​ដល់​ទៅ​២​គ្រាប់​ថែម​ទៀត។

​សម្រាប់​ទម្រង់​លេង ​របស់​ក្រុម​ហង្ស​ក្រហម​បច្ចុប្បន្ន​នេះ ​លោក Roy Keane ​អតីត​កីឡាករ Man Utd ​បាន​និយាយ​ថា​៖ “អ្នក​គឺ​ជា Liverpool Football Club ​ប្រសិន​បើ​អ្នក​នៅ​តែ​រក្សា​ក្បួន​លេង​បែប​នេះ​ទៀត ​វា​នឹង​ត្រូវ​ប្រើ​ពេល​៣០​ឆ្នាំ​ទៀត ​មុន​ពេល​អ្នក​អាច​ឈ្នះ​ លីគ​កំពូល​អង់គ្លេស​ម្ដង​ទៀត​បាន។ នៅ​ពេល​អ្នក​ឈ្នះ​ពាន​លីគ​ហើយ ​អ្នក​ត្រូវ​តែ​ធ្វើ​ខ្លួន​ឱ្យ​ខ្លាំង​ជាង​មុន​ទៀត ដើម្បី​រក្សា​វា​ឱ្យ​បាន” ៕

Most Popular

To Top