យើងបានមកហើយថា កីឡាករខ្សែប្រយុទ្ធជើងចាស់ស៊ុយអែត Zlatan Ibrahimovic មកដល់ថ្ងៃនេះ នៅតែអាចបន្ត រកគ្រាប់បាល់ជូនក្លឹបដដែល ហើយទើបតែបាន ឈានទៅដល់ គ្រាប់អាជីពទី៥០០របស់ខ្លួនផងដែរ កាលពីចុងសប្តាហ៍កន្លងមក។
លោក Paolo Maldini ដែលជាអតីត កីឡាករខ្សែការពារឆ្នើមរបស់ក្លឹប AC Milan បានធ្វើការលើកឡើងជុំវិញនឹងបញ្ហានេះថា លោកជឿជាក់ថា Zlatan Ibrahimovic
នឹងបើកចិត្ត ក្នុងការបន្តរស់នៅជាមួយនឹងក្លឹប ថែមទាំងរាង្គកាយរបស់គាត់ នៅតែមាំមួនអាចប្រកួតបានជាធម្មតា នៅក្នុងលីគកំពូលមួយនេះ។
រំលឹកដែរថា Zlatan វ័យ៣៩ឆ្នាំទៅហើយរូបនេះ នៅតែជាមានទំរង់លេងខ្លាំងដដែល ក្នុងនាមជាកីឡាករខ្សែប្រយុទ្ធ ហើយទើបអាចស៊ុតបញ្ចូលទី បាន២គ្រាប់បន្ថែមទៀត
កាលពីចុងសប្តាហ៍យកឈ្នះ Crotone ក្លាយជាកីឡាករ ដែលអាចរកគ្រាប់បាលអាជីព បានដល់ទៅ៥០០គ្រាប់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី