កីឡា

អតីត​ខ្សែ​ប្រយុទ្ធ ​McTominay ​ស៊ុត​១​គ្រាប់ ​ជួយ Man Utd ​ឡើង​វគ្គ​៨​ក្រុម FA Cup ​

ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម West Ham ​ក្នុង​លទ្ធផល ១-០​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​កាល​ពី​យប់មិញ​នេះ​។

​ការ​ប្រកួត​នេះ​ដែរ ក្រុម​ទាំង​ពីរ​ មិន​មាន​គ្រាប់​បាល់​កើត​ឡើង​នោះ​ទេ​ សម្រាប់​ការ​ប្រកួត​ពេញ​៩០​នាទី ​រហូត​ដល់​ត្រូវ​បន្ថែម​១៥​នាទី​ពីរ​ដង​ទៀត។ ​ការ​ប្រកួត​នៅ​វគ្គ​ថែម​ម៉ោង​នេះ​ហើយ ទើប​បាន​ជា McTominay អាច​ស៊ុត​បញ្ចូល​ទី​១​គ្រាប់ ​ដើម្បី​យក​ឈ្នះ​លើ​ក្រុម West Ham ​ក្នុង​លទ្ធផល ១-០ ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​តែ​ម្ដង។

​លោក Ole ​បាន​សរសើរ​អតីត​ខ្សែ​ប្រយុទ្ធ​ខាង​លើ​មែនទែន។ ដោយ​រូបគេ​ផ្លាស់​មក​លេង​នៅ​តំបន់​បម្រើ​មែន ប៉ុន្តែ​សមត្ថភាព​បញ្ចប់​ទី​របស់​គេ​នៅ​តែ​ល្អ។ ​ដោយ​រដូវ​កាល​នេះ រក​គ្រាប់​បាល់​បាន​ច្រើន​ជាង Pogba + Fred ​+ Donny Van de Beek ​ទៅ​ទៀត៕ ប្រភព​៖ sabay

Most Popular

To Top