កីឡា

Maldini ជឿជាក់ថា Zlatan នឹងរីករាយក្នុងការបន្តកុងត្រាថ្មី ជាមួយនឹង AC Milan

យើងបានមកហើយថា កីឡាករខ្សែប្រយុទ្ធជើងចាស់ស៊ុយអែត Zlatan Ibrahimovic មកដល់ថ្ងៃនេះ នៅតែអាចបន្ត រកគ្រាប់បាល់ជូនក្លឹបដដែល ហើយទើបតែបាន ឈានទៅដល់ គ្រាប់អាជីពទី៥០០របស់ខ្លួនផងដែរ កាលពីចុងសប្តាហ៍កន្លងមក។

លោក Paolo Maldini ដែលជាអតីត កីឡាករខ្សែការពារឆ្នើមរបស់ក្លឹប AC Milan បានធ្វើការលើកឡើង​ជុំវិញនឹងបញ្ហានេះថា លោកជឿជាក់ថា Zlatan Ibrahimovic
នឹងបើកចិត្ត ក្នុងការបន្តរស់នៅជាមួយនឹងក្លឹប ថែមទាំងរាង្គកាយរបស់គាត់ នៅតែមាំមួនអាចប្រកួតបានជាធម្មតា នៅក្នុងលីគកំពូលមួយនេះ។

រំលឹកដែរថា Zlatan វ័យ៣៩ឆ្នាំទៅហើយរូបនេះ នៅតែជាមានទំរង់លេងខ្លាំងដដែល ក្នុងនាមជាកីឡាករខ្សែប្រយុទ្ធ ហើយទើបអាចស៊ុតបញ្ចូលទី បាន២គ្រាប់បន្ថែមទៀត
កាលពីចុងសប្តាហ៍យកឈ្នះ Crotone ក្លាយជាកីឡាករ ដែលអាចរកគ្រាប់បាលអាជីព បានដល់ទៅ៥០០គ្រាប់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top