កីឡាករខ្សែការពារស្លាបឆ្វេង របស់បិសាចក្រហម Man UTD កីឡាករ Luke Shaw ត្រូវបានគេមើលឃើញ កំពុងរីករាយយ៉ាងខ្លាំង ជាមួយនឹងទំរង់លេង
របស់ខ្លួនពេលដែលអាចបង្ហាញ ខ្លួនជាប់លាប់ឡើងវិញ នៅរដូវកាលនេះ។
កីឡាករវ័យ២៥ឆ្នាំរូបនេះ នៅមុននេះបន្តិចបានចំណាយពេលជាច្រើន ក្នុងការព្យាបាលរបួសបាក់កជើង ព្រមជាមួយនឹងទំរង់លេង ដ៏យ៉ាប់យ៉ឺនជាពិសេសពេលស្ថិត
នៅក្រោមការដឹកនាំ របស់លោក Jose Mourinho ។
ឆ្លើយតបទៅនឹងបញ្ហានេះ Shaw បាននិយាយថា ៖ វាគឺពិតជាពេលវេលាដ៏លំបាកពិតមែនប៉ុន្មានឆ្នាំ ចុងក្រោយនេះដែលខ្ញុំមិន បានលេងបាល់សោះប៉ុន្តែខ្ញុំតែងតែ
ជឿជាក់ថា លើខ្លួនឯងហើយក៏មិនដែលមានបំណង ឬបានពិចារណា ក្នុងការចាកចេញពីទីនេះដែរ ៕
ប្រែសម្រួល៖ស៊ុនលី