កីឡា

Ings ចង់បន្តលេងជាមួយនឹង Southampton លុះត្រាណាតែទទួលបាន កុងត្រាថ្មីច្រើនជាងមុន

យើងបានដឹងមកហើយថាកីឡាករខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ Ings គឺបានក្លាយទៅជាកីឡាករដ៏សំខាន់មួយរបស់ក្លឹប Southampton ប៉ុន្តែជឿជាក់ថាកីឡាករផ្ទាល់ពិតជាចង់ចាកចេញទៅ លេងជាមួយនឹងក្លឹបថ្មីពិតមែនជាពិសេសក្លឹបណាដែលអាចមានសិទ្ធលេងនៅ Champion League។

ទោះបីជាយ៉ាងណាក្តី Ings ក៏ត្រូវបានដឹងដែរថានឹងប្តូរផែនការវិញប្រសិនបើ Southampton ពិតជាអាចផ្តល់កុងត្រាថ្មីជាមួយនឹងតម្លៃថ្លៃជាងមុននោះហើយយោងតាមការបញ្ជាក់របស់គ្រូបង្វឹកលោក Ralph Hasenhuttl ក៏បានសារភាពដែរថាពិតជា កំពុងស្ថិតនៅក្នុងកិច្ចចរចាគ្នានេះពិតមែន។

គួរឲ្យដឹងដែរថា Ings ត្រូវបានគេមើលឃើញមានកុងត្រាបញ្ចប់ទៅជាមួយនឹងក្លឹប Southampton នាចុងរដូវកាលក្រោយហើយប៉ុន្តែគាត់តែងតែត្រូវបានលេចឬព័ត៌មានក្នុងការផ្ទេរទៅលេង ជាមួយនឹងក្លឹបធំនៅលីគកំពូលអង់គ្លេសមួយចំនួនដូចជា Man Cityនិង Spurs ជាដើម៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top