លោក Ole Gunnar Solskjaer អ្នកចាត់ការក្លឹប Manchester United បាននិយាយកាលពីពេលថ្មីៗនេះថា លោកមិនទាន់គិតចង់បន្តកុងត្រាជាមួយក្លឹបនៅឡើយទេនៅពេលនេះ។
លោក Solskjaer បាននិយាយថា៖” ខ្ញុំអត់ទាន់គិតរឿងចង់សុំបន្តកុងត្រាដឹកនាំក្លឹបនេះនៅឡើយទេ។ អ្វីដែលខ្ញុំផ្ដោតសំខាន់នៅក្នុងពេលនេះគឺធ្វើការងារឲ្យបានល្អ ធ្វើយ៉ាងម៉េចឲ្យក្លឹបនេះស្ថេរភាព រីកលូតលាស់ទៅមុខ “។
លោកបានបន្តថា៖” ព្រោះថាបើមិនអញ្ចឹងទេច្បាស់ជាមានរឿងធំដាក់ខ្លួនមិនខានទេ។ ដូចប្រកួតជាមួយ Everton កាលពីថ្ងៃអាទិត្យកន្លងទៅនេះអញ្ចឹង បើយើងធ្វើឲ្យចាញ់តែមួយគ្រាប់គឺថាខ្ញុំច្បាស់ជាចប់ហើយ។ ដូច្នេះអ្វីដែលខ្ញុំត្រូវធ្វើពេលនេះ គឺដឹកនាំក្លឹបឲ្យល្អ និងជឿជាក់លើខ្លួនឯង ដោយមិនបាច់សូវខ្វល់ខ្វាយពីមតិរិះគន់ “។
គួរបញ្ជាក់ផងដែរថា Solskajer បានមកដឹកនាំ Man Utd ជិត២ឆ្នាំហើយតាំងពីឆ្នាំ ២០១៩មកដោយលោកអាចនឹងចប់កុងត្រាទៅវិញនៅឆ្នាំ ២០២២ខាងមុខនេះ៕
ប្រភព៖ sabay