កីឡា

បេក្ខភាព ​​អ្នកចាត់ការ​៤​នាក់ ​ក្នុង​បញ្ជី​របស់ United ត្រៀម​ជំនួស​កន្លែង​ Ole

លោក Zinedine Zidane, Antonio Conte, Brendan Rodgers និង Erik ten Hag កំពុង​ស្ថិត​ក្នុង​បញ្ជី​របស់ក្លឹប Manchester United មក​​ជំនួស​កន្លែង​លោក Ole Gunnar Solskjaer។

បិសាច​ក្រហម​ទើប​តែ​ចាញ់​ធ្ងន់​ក​ ៥​ទល់​នឹង​០ ក្រោម​ថ្វី​ជើង ​របស់ Liverpool ក្នុង​កីឡដ្ឋាន Old Trafford កាល​ពី​ថ្ងៃ​អាទិត្យ ធ្វើ​ឲ្យ​កៅអី​​អ្នក​ចាត់​ការ​ របស់​លោក Ole កាន់​តែ​ក្ដៅ។ យោងតាម The Sun ក្លឹប​ Man Utd បាន​ចុច​ឈ្មោះ​បេក្ខភាព​​ អ្នក​ចាត់​ការ​៤​នាក់​ចុងក្រោយ​ដែល​មាន​លទ្ធភាព​ អាច​មក​កាន់​តំណែង​ជំនួស​​លោក Ole។

អ្នក​ទាំង​៤​នាក់​រួម​មាន Zidane, Conte, Brendan Rodgers និង Erik ten Hag។ លោក Zidane និង Conte សុទ្ធ​តែ​ទំនេរ​មិន​ទាន់​មាន​ក្លឹប​កាន់​ដូច​គ្នា ហើយ​បេក្ខភាព​២នាក់​នេះ​ត្រូវ​បាន​រំពឹង​ថា ​មាន​ភាគរយ​ខ្ពស់​អាច​មក​បិសាច​ក្រហម។ Brendan ដែល​បច្ចុប្បន្ន​​កំពុង​ដឹក​នាំ Leicester City និង Erik ten Hag អ្នក​ចាត់​ការ​របស់ Ajax ក៏​ស្ថិត​ក្នុង​ការ​ចង់​បាន​ពី United ដូច​គ្នា។

លោក Ole Gunnar Solskjaer នៅ​សល់​កុងត្រា​រយៈពេល​៣​ឆ្នាំ​ទៀត​​ ជាមួយ Man Utd ស្របពេល​ដែល​​ក្បាល​ម៉ាស៊ីន​ធំ​ៗ ​របស់​ក្លឹប​កំពុង​គិតគូរ​ពី​អនាគត ​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​ន័រវែស៕ Source: Sabay

Most Popular

To Top