កីឡា

អ្នកគាំទ្រ Man UTD ចាប់ផ្តើមនាំគ្នាទាមទារ​ ឲ្យមានការបណ្តេញចេញ លោក Solskjaer

បរាជ័យដ៏ធ្ងន់ធ្ងរនៅក្នុងទឹកដី Old Trafford កាលពីយប់មិញនេះ បានធ្វើឲ្យបិសាចក្រហម Man UTD ទទួលបាននូវកំណត់ត្រា ដ៏អាក្រក់មួយមិនធ្លាប់មាន អស់រយៈពេលជាច្រើនឆ្នាំ ចុងក្រោយមកនេះ។

លទ្ធផលដល់ទៅ៥ទល់នឹង០ បានធ្វើឲ្យអ្នកគាំទ្រ មានការអាក់អន់ចិត្តខ្លាំង លើសលប់ហើយជាពិសេសគ្រាប់បាល់៥គ្រាប់ របស់ Liverpool បានកើតឡើងប្រើពេល ត្រឹមតែ៥០នាទីប៉ុណ្ណោះ នៃការប្រកួត ខណៈដែល Paul Pogba ត្រូវបានបណ្តេញចេញ ដោយសារកាតក្រហមទៀតផង។

អ្នកគាំទ្ររបស់ Man UTD មួយចំនួនធំ បានធ្វើការចាកចេញពីកីឡាដ្ឋាន Old Trafford ទាំងដែលមុន Pogba ទទួលកាតក្រហមទៀតផង ប៉ុន្តែបើទៅមើលលើបណ្តាញសង្គមដូចជា Twitter វិញបញ្ហាទាមទារ ឲ្យលោកគ្រូបង្វឹក Ole Solskjare វិញបានផ្ទុះឡើយយ៉ាងខ្លាំង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top